300000
English | Français | فارسی | 中文 | Українська | Azerbaijani | ខ្មែរ | Tiếng Việt | Bahasa Melayu | Deutsch61655
- អនុវត្តនិមិត្តសញ្ញាគណិតវិទ្យា
- បញ្ញត្តិអំពីវត្ថុគណិតវិទ្យាលីនេអ៊ែរ
- បញ្ញត្តិអំពីវត្ថុគណិតវិទ្យាដែលស៊ីមេទ្រី
- បញ្ញត្តិអំពីវត្ថុគណិតវិទ្យាដែលអាចប្រែប្រួលជាទូទៅ
- វិធីសាស្រ្តការីស៊ីមេទ្រីមិនប្រព្រឹត្តសារឡើងវិញដើម្បីធ្វើភាពទូទៅនៃវត្ថុគណិតវិទ្យា
- ទ្រឹស្តីនៃការេវេទមន្តដែលជួយដោះស្រាយគ្រប់ចំណោទបញ្ហាអំពីការេវេទមន្ត
-
និយមន័យ
ការេវេទមន្តគឺជាការេ 3×3 ដែលផលបូកចំនួន តាមជួឈរ ជួដេក និង អង្កត់ទ្រូងទាំងពីរ មានតម្លៃស្មើគ្នា
លំហាត់គំរូ
តើចំនួនណាដែលអាចជំនួសសញ្ញា ? ដើម្បីឲ្យគំនូសតាងខាងក្រោមជាការេវេទមន្ត?
15 * 35 50 * ? 25 * *
ទម្រង់បែបនេះងាយស្រួលដោះស្រាយទេ។ ផលបូកនៃជួរនីមួយគឺ 15+50+25=90 ។ ពិនិត្យមើលជួរអង្កត់ទ្រូងដែលទ្រេតទៅខាងស្តាំ ចំនួនដែលនៅកណ្តាលអាចរកបានដោយ 90×25×35=30 នាំឲ្យជួរដេកទី២ ៖ 50+30+?=90 → ? = 10.
ចុះតើគេអាចដោះស្រាយការេវេទមន្តដែលចំនួនគេឲ្យមានតែពីរឬបីចំនួនដូចឧទាហរណ៍ខាងក្រោម យ៉ាងដូចម្តេច?
? * * * * 47 * 63 *
តើអ្វីជាវិធីទូទៅនៃការដោះស្រាយបញ្ហានេះ? មានវិធីមួយ គឺគេអាចប្រើអញ្ញាតិជំនួសទីតាំងចំនួនដែលមិនស្គាល់P Q R U V 47 X 63 Z
បន្ទាប់គេអាចសរសេរជាសមីការនៃផលបូកជួរនីមួយៗបានដូចខាងក្រោមP+Q+R = U+V+47 = X+63+Z = P+U+X = Q+V+63 = R+47+Z = P+V+Z = R+V+X,
ហើយដោះស្រាយប្រព័ន្ធសមីការដោយបំបាត់អញ្ញាតឲ្យនៅសល់ត្រឹមមួយអញ្ញាតិរួចដោះស្រាយសមីការមួយអញ្ញាតិនោះ។ ត្រូវមាន 7 សមីការ បើវាមានអញ្ញាតិ 7 ។
បន្តទៅនេះ យើងចង់ដោះស្រាយការេវេទមន្ត ដោយមិនប្រើការដោះស្រាយប្រព័ន្ធសមីការ។
-
ឥឡូវសូមក្រឡេកមើលទំនាក់ទំនងសាមញ្ញៗរវាងចំនួននៅក្នុងការេវេទមន្ត
ដោយសារការេមានលក្ខណៈឆ្លុះគ្នាច្រើន(បម្លែងវិល 4 និង បម្លែងឆ្លុះធៀបនឹងអ័ក្សឆ្លុះ និងបន្សំរបស់វា)ឥឡូវយើងនឹងរកទំហំដែលមិនប្រែប្រួលតាមបម្លែងទាំងនោះ។ ឧទាហរណ៍ បើការេរបស់យើងគឺP Q R U M W X Y Z
នោះទំហំដែលមិនមិនប្រែប្រួលតាមបម្លែងវិលនិងបម្លែងឆ្លុះមានដូចជា
C = ផលបូកនៃចំនួនដែលនៅត្រង់មុំកែងទាំងបូន (= P+R+X+Z) E = ផលបូកនៃចំនួនដែលនៅកណ្តាលជ្រុងទាំងបួន (= Q+U+W+Y) M = ចំនួននៅចំណុចកណ្តាលការេ (= M) S = ផលបូកតាមជួរនីមួយ (= P+Q+R = P+U+X = X+M+P = ...) .
-
វាមិនពិបាកនោះទេ គេអាចរកទំនាក់ទំនងរវាង C, E, M, S ដោយការបំបាត់អញ្ញាតិ P, Q, R, U, W, X, Y, Z ពីសមីការខាងលើ
បទគន្លឹះ 1:
2C + E = 4S (1) M + C + E = 3S (2) C + 2M = 2S (3) C − M = S (4) 3M = S (5)
ទំនាក់ទំនងខាងលើបានមកពី
(1) បានពីការបូកជ្រុងទាំង 4
(2) បានពីការបូកចំនួនទាំងអស់
(3) បានពីការបូកអង្កត់ទ្រូងទាំង 2
(4) បានពីការយក (1) − (2)
(5) បានពីការយក (3) − (4)
▢
គេអាចផ្ទៀងផ្ទាត់ទំនាក់ទំនង(1), (2) និង(3)ដោយការជំនួស C, E និង S ដោយផលបូករបស់វា
តើទំនាក់ទំនងទាំងនេះអាចជួយយើងដូចម្តេចខ្លះ? ជាឧទាហរណ៍ ទំនាក់ទំនង(5) គឺគ្រប់គ្រាន់ដើម្បីដោះស្រាយឧទាហរណ៍ខាងក្រោមនេះ
ឧទាហរណ៍
3 2 7 * ? * * * *
ដោយគេឲ្យចំនួនទាំងបីក្នុងជួរដេកទី 1 នោះគេបាន S = 3+2+7 = 12 ដូចនេះ តាមទំនាក់ទំនង (5) គេបាន ? = 12/3 = 4
ឧទាហរណ៍
11 * 4 * 6 * * ? *
តាង Q = ចំនួនដែលនៅកណ្តាលនៃជួរដេកទី 1 នោះតាមទំនាក់ទំនង (5)គេបាន 11+Q+4 = 3×6 → Q = 18−4−11 = 3.
ដូចនេះ ? = 18−6−3 = 9
ឧទាហរណ៍
* * 5 * 9 * ? * *
តាមទំនាក់ទំនង (5)គេបាន ?+9+5 = 3×9 = 27 ⇒ ? = 27−9−5 = 13.
ឧទាហរណ៍
* * 5 * ? * 9 * *
តាមទំនាក់ទំនង (5)គេបាន 5+?+9 = 3×? ⇒ 14 = 2×? ⇒ ? = 14/2 = 7.
ឧទាហរណ៍៖ ចំណោទបញ្ហានេះមានចំនួនពី 7 ដល់ 15 ។ រកតម្លៃ P ។
P * * * * * * * 14
បើគេមិនដឹងថាការ៉េវេទមន្ត នេះត្រូវបំពេញដោយចំនួនគត់ពី 7 ដល់ 15 បន្ថែមទៀតនោះទេ ចំនួនតែមួយដែលគេឲ្យមកនេះគឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទេ។ តាមរយៈពត៌មានបន្ថែមនេះនិងតាមទំនាក់ទំនង (5)គេបាន
3S = (7+15) + (8+14) + (9+13) + (10+12) + 11 = 4×2 + 11 = 99 ⇒ S = 33 ⇒ M = 11 ⇒ 14 + 11 + P = 33 ⇒ P = 8.
ចុះចំណោទបញ្ហាមួយនេះវិញ?
? * * * * 47 * 63 *
លំហាត់នេះយើងត្រូវការទំនាក់ទំនងផ្សេងបន្ថែមទៀត
-
វាមិនពិបាកនោះទេ គេអាចរកទំនាក់ទំនងរវាង C, E, M, S ដោយការបំបាត់អញ្ញាតិ P, Q, R, U, W, X, Y, Z ពីសមីការខាងលើ
-
យុទ្ធសាស្រ្តរបស់យើងនឹងចាប់ផ្តើមដោយការេវេទមន្តមានទម្រង់ងាយបំផុតដែលអាចទៅរួចគឺ
0 0 0 0 0 0 (6) 0 0 0
ហើយបន្ទាប់មកស្វែងរក ការបម្លែង ជាឧទាហរណ៍បម្លែង ការេវេទមន្តងាយនេះទៅជាការេវេទមន្តផ្សេងទៀត។ វិធីបម្លែងដំបូងគេគឺ ការបន្ថែមតម្លៃ 1 ដូចគ្នាទៅគ្រប់ទីតាំងទាំងអស់
1 1 1 1 1 1 (7) 1 1 1
លទ្ធផលដែលបានក៏ជាការេវេទមន្តដែរ ។ ចុះតើមានការបម្លែងទូទៅផ្សេងទៀតទេ?
ដំបូងយើងបង្កើតនិយមន័យនៃវត្ថុគណិតវិទ្យាលីនេអ៊ែ
និយមន័យ
វត្ថុគណិតវិទ្យាត្រូវបានគេហៅថាលីនេអ៊ែរបើ
- ផលបូកនៃវត្ថុពីរដែលមានលក្ខណៈនេះ ឲ្យផលជាវត្ថុដែលមានលក្ខណៈដូចគ្នានេះផ្សេងទៀត ហើយ
- ពហុគុណនៃវត្ថុដែលមានលក្ខណៈនេះ ឲ្យផលជាវត្ថុដែលមានលក្ខណៈដូចនេះដដែល
ទ្រឹស្តីបទទី 1
ការេវេទមន្តគឺជាវត្ថុគណិតវិទ្យាលីនេអ៊ែរ
សម្រាយបញ្ជាក់
-
ដោយសារតែការបូកមានលក្ខណៈត្រឡប់ ដូចនេះបើគេមានការេវេទមន្តពីរ
a11 a12 a13 a21 a22 a23 (8) a31 a32 a33
និង
b11 b12 b13 b21 b22 b23 (9) b31 b32 b33
ហើយគេបូកវាបញ្ចូលគ្នា
a11+b11 a12+b12 a13+b13 a21+b21 a22+b22 a23+b23 (10) a31+b31 a32+b32 a33+b33
នោះលទ្ធផលដែលទទួលបានក៏ជាការេវេទមន្តដែរ ព្រោះ ជាឧទាហរណ៍ ពីរជួរដេកដំបូងនៃ (10)មានផលបូកស្មើគ្នា
a11+b11 + a21+b21 + a31+b31 = a11+a21+a31 + b11+b21+b31 (លក្ខណៈត្រឡប់នៃការបូក) = a12+a22+a32 + b12+b22+b32 (ដោយសារ (8)និង (9)ជាការេវេទមន្ត) = a12+b12 + a22+b22 + a32+b32 (ដូចអ្វីដែលយើងចង់បង្ហាញ)
ស្រដៀងគ្នានេះដែរ គេអាចបង្ហាញសមភាពនៃផលបូកតាមជួរផ្សេងទៀតនៃ (10)
-
ដោយសារលក្ខណៈបំបែក បើ (8)
a11 a12 a13 a21 a22 a23 a31 a32 a33
ជាការេវេទមន្តនោះ
b×a11 b×a12 b×a13 b×a21 b×a22 b×a23 b×a31 b×a32 b×a33
គឺជាការេវេទមន្តដែរ ព្រោះ ជាឧទាហរណ៍ បើ
a11 + a12 + a13 = a21 + a22 + a23 នោះ b×(a11 + a12 + a13) = b×(a21 + a22 + a23) ហើយ b×a11 + b×a12 + b×a13 = b×a21 + b×a22 + b×a23 .
▢
កូរ៉ូលែរ 1.1:
ការអនុវត្តន៍ទ្រឹស្តីនេះ មានន័យថា ធ្វើការដកតម្លៃដែលនៅកណ្តាលការេពីគ្រប់តម្លៃទាំងអស់នៃការេវេទមន្ត(ឧទាហរណ៍ ធ្វើការដក M ដងលើការ៉េវេទមន្ត(7)) ឲ្យបានការ៉េវេទមន្តមួយដែលមានតម្លៃនៅកណ្តាលនៃការេគឺ 0
ឥឡូវ សូមត្រឡប់មកបញ្ហារបស់យើងវិញ គឺការរកការបម្លែងផ្សេងទៀត។ ចំណុចបន្ទាប់ទៀតគឺយើងនឹងយកតម្លៃដែលនៅកណ្តាលការេឲ្យស្មើ ០ ដើម្បីកុំឲ្យពិបាកបម្លែងដោយប្រើ −M ×(7)
យើងប្តូរតម្លៃខាងលើឆៀងខាងឆ្វេងទៅជា 1 (តម្លៃតូចបំផុតដែលអាចទៅរួច)
1 * * * 0 * * * *
ដោយ M=0 នោះ S ត្រូវតែស្មើ 0 ដែរ នោះគេបាន
1 * * * 0 * * * −1
តម្លៃដែលនៅខាងលើឆៀងខាងស្តាំអាចយកស្មើ 0 នោះតម្លៃផ្សេងៗទៀតនឹងត្រូវបានកំណត់
+1 −1 0 −1 0 +1 (11) 0 +1 −1
នេះគឺជាការេវេទមន្ត
យើងបានការបម្លែងផ្សេងទៀតនៃការេវេទមន្តតាមរយៈបម្លែងឆ្លុះ។ នេះមានន័យថា បម្លែងឆ្លុះធៀបនឹងអ័ក្សឆ្លុះឬបម្លែងវិលធៀបនឹងផ្ចិតតាមបែបណាមួយក៏បាន នឹងផ្តល់ការេវេទមន្តមួយ ។ បម្លែងឆ្លុះធៀបនឹងអ័ក្សឆ្លុះមិនបានផ្តល់ជាការេវេទមន្តថ្មីទេ តែបម្លែងវិលឲ្យផលជាការេវេទមន្តថ្មីមួយ
0 −1 +1 +1 0 −1 (12) −1 +1 0
ឥឡូវយើងប្រើទ្រឹស្តីបទទី1 បីដង
គេឲ្យការេវេទមន្តមួយ ដំបូងយើងដកដោយ a22×(7) ដើម្បីឲ្យតម្លៃដែលនៅកណ្តាលការេស្មើ 0 ។ បន្ទាប់មកយើងដកការេថ្មីដោយ a11×(11) ដើម្បីឲ្យតម្លៃដែលនៅខាងលើឆៀងខាងឆ្វេងស្មើ 0 ។ តម្លៃដែលនៅកណ្តាលការេនៅតែ 0 ដដែលព្រោះ a11×(11)មានតម្លៃត្រង់ផ្ចិតស្មើ 0 ដែរ។ បន្ទាប់មកដកការេថ្មីបន្តទៀតដោយ a13×(12)ដើម្បីឲ្យតម្លៃដែលនៅខាងលើឆៀងខាងស្តាំទៅជា 0 ។ ក្នុងការធ្វើបែបនេះ តម្លៃដែលនៅត្រង់ផ្ចិតនិងតម្លៃដែលនៅត្រង់ខាងលើឆៀងខាងឆ្វេងនៅតែ 0 ដដែលព្រោះត្រង់ចំណុចនោះក្នុង a13×(12)ក៏ស្មើ 0 ដែរ។ ដូចនេះមានន័យថា គេអាចដកការេវេទមន្តណាមួយដោយ ពហុគុណនៃការេ (7), (11) និង(12) ដើម្បីបានការេវេទមន្តទម្រង់0 * 0 * 0 * * * *
ជាមួយនឹងតម្លៃ S ស្មើ 0 (ព្រោះតម្លៃត្រង់ផ្ចិតស្មើ 0)។ នេះបង្ហាញបានយ៉ាងងាយថាការេវេទមន្ត ទាំងមូលគឺ
0 0 0 0 0 0 0 0 0
ប៉ុន្តែ នោះមានន័យថាការេវេទមន្តនីមួយៗអាចសរសេរជាផលបូកនៃពហុគុណនៃការេ M×(7) + A×(11) + B×(12).
ទ្រឹស្តីបទទី 2
ការេវេទមន្តនីមួយៗអាចសរសេរជាទម្រង់
M+A M−A−B M +B M−A+B M M+A−B (13) M −B M+A+B M−A .
ដូចដែលបានបង្ហាញពីខាងលើការេវេទមន្តនីមួយៗអាចបម្លែងជាការេដែលមានផ្ទុកតែ 0 ដោយការដកពហុគុណនៃ(7), (11) និង (12)។
▢
បើនិយាយជាភាសាគណិតវិទ្យាជាងនេះ គេអាចនិយាយបានថា៖
ការេវេទមន្ត(7), (11) និង (12)គឺជាសំណុំពេញលេញទូទៅចំពោះគ្រប់ការេវេទមន្ត។
ឥឡូវ យើងដឹងថា គ្រប់ធាតុនៃការេវេទមន្តរួចហើយ តើទាំងអស់នេះមានប្រយោជន៍ក្នុងការដោះស្រាយចំណោទបញ្ហាការេវេទមន្តដែរឬទេ? តាមរយៈវិធានទី (5): 3M = S យើងបានរកឃើញទំនាក់ទំនងដ៏សាមញ្ញនិងមានសារៈសំខាន់មួយរវាងធាតុមួយក្នុងការេជាមួយនឹង S ។ ហើយខាងក្រោមនេះជាវិធានពីរបន្ថែមទៀត។
បទគន្លឹះ 2:
តម្លៃដែលនៅត្រង់មុំកែងនីមួយៗជាតម្លៃមធ្យមនៃ 2ចំនួន ដែលនៅជាប់នឹងជួរអង្កត់ទ្រូងខាងមុំកែងដែលឈមគ្នា
ជាឧទាហរណ៍ ចំពោះមុំកែងខាងលើឆៀងខាងឆ្វេងក្នុង (13), M+A = ((M+A+B)+(M+A−B))/2 ហើយតាមលំនាំដូចគ្នានេះដែរចំពោះតម្លៃត្រង់មុំកែង 4 ផ្សេងទៀត
▢
វិធានសាមញ្ញនេះជួយដោះស្រាយបានភ្លាមៗចំណោទបញ្ហានេះ? * * * * 47 * 63 *
គេបាន ? = (63+47)/2 = 55។ នេះជាទំនាក់ទំនងមួយផ្សេងទៀត
បទគន្លឹះ 3:
ចំពោះជួរនីមួយៗកាត់តាមផ្ចិតនៃការេ តម្លៃ M គឺជាមធ្យមនៃតម្លៃពីទៀតក្នុងជួរនោះ។
សម្រាយបញ្ជាក់៖ សូមពិនិត្យមើលការេ(13)។
▢
កូរ៉ូលែរ 2.1:
បើក្នុងការេគេស្គាល់តែតម្លៃមួយគត់ នោះគេមិនអាចរកតម្លៃផ្សេងៗទៀតក្នុងការេនោះបានទេ។
កូរ៉ូលែរ 2.2 :
បើគេឲ្យពីរចំនួនក្នុងការេ ហើយវិបាក 2 ឬ 3 ត្រូវបានយកមកអនុវត្ត នោះ ចំនួនទី 3 នឹងត្រូវបានកំណត់។
កូរ៉ូលែរ 2.3 :
បើគេឲ្យបីចំនួនក្នុងការេដែលមិនទាក់ទងនឹងវិបាក 2 ឬ 3 នោះបីចំនួននេះនឹងកំណត់បានការេវេទមន្ត ទាំងមូល
កូរ៉ូលែរ 2.4 :
ចំណោទបញ្ហាការេវេទមន្តទាំងអស់ ងាយស្រួលដោះស្រាយដោយត្រូវគណនា M, A និង B ពីចំនួនដែលគេឲ្យ រួចជំនួសតម្លៃ M , A និង B ដែលបានចូលក្នុងការេ (13)ដើម្បីរកតម្លៃផ្សេងៗទៀត។
-
នៅពេលដែលយើងសម្លឹងមើលការេ (13) យើងឃើញថា មានប៉ារ៉ាម៉ែត្រមិនអាស្រ័យបីគឺ A , B និង M ។ បើគេឲ្យត្រឹមតែ 2 (សម្រាប់កម្រិតពិបាកបំផុត គេមិនដែលប្រាប់តម្លៃត្រង់ផ្ចិត M ទេ) នោះ M អាចជ្រើសរើសបានដោយសេរី ហើយ A និង B អាចរកបានតាមរយៈតម្លៃពីរដែលគេឲ្យនោះ។
-
ដោយជ្រើសរើស M=0 ជាផ្ចិតការេ នោះគ្រប់ជួរទាំងអស់ដែលកាត់តាមផ្ចិតអាចបំពេញបានយ៉ាងងាយស្រួលដោយដាក់ចំនួនដែលផ្ទុយគ្នាដើម្បីបានផលបូកតាមជួរស្មើ 0 ។ ចំពោះចំនួនដែលនៅសល់ គេគ្រាន់តែធ្វើផលដកឬផលបូកនៃពីរចំនួនដែលនៅក្នុងជួរនោះ។
ឧទាហរណ៍
* 80 * * * 56 * * *
ដំបូងយើងអាចអនុវត្តវិបាក 2 ដើម្បីរកតម្លៃដែលនៅខាងក្រោមត្រង់ជ្រុងខាងឆ្វេង គេបានស្មើនឹង (80+56)/2 = 136/2 = 68:
* 80 * * * 56 68 * *
បន្ទាប់មក យើងយក 0 ជាតម្លៃត្រង់ផ្ចិត ហើយធ្វើការឆ្លុះចំនួនតាមជួរដែលកាត់ផ្ចិតដោយការប្តូរសញ្ញា:
* 80 −68 −56 0 56 68 −80 *
ចុងក្រោយ ដោយផលបូកគ្រប់ជួរគឺ 0 នោះតម្លៃដែលនៅខាងលើត្រង់ជ្រុងខាងឆ្វេងត្រូវតែស្មើនឹង 68−80 = −12។ ដូចនេះ ដំណោះស្រាយសាមញ្ញបំផុតនៃឧទាហរណ៍នេះគឺ:
−12 80 −68 −56 0 56 68 −80 12
-
បើយើងស្គាល់ចំនួនទាំងអស់ក្នុងជួរណាមួយនិងពីរចំនួនក្នុងជួរដែលកាត់តាមបន្ទាត់នោះ យើងអាចបង្កើនល្បឿនការគណនាបានលឿនបន្តិច ជាពិសេសនៅពេលដែលចំនួនមានតម្លៃធំៗ។
ឧទាហរណ៍P * * U ? W X * *
ដែល P, U, X, W ជាចំនួនដែលគេស្គាល់តម្លៃ ហើយយើងចង់រក “ ? “ ។
យើងដឹងថា P+U+X = U+?+W នោះ P+X = ?+W ដូចនេះ ? = P+X−W.។
អ្វីដែលគេអាចធ្វើគឺត្រូវពិនិត្យមើលតម្លៃ P, X តើមួយណាដែលមានតម្លៃក្បែរ W បំផុត ឧទាហរណ៍ជា P នោះគេអាចគណនា ? = X+(P−W)។ ធ្វើបែបនេះគឺរកបានរហ័សជាងរក S = P+U+X រួចបានរក ? = S−U−W ជាពិសេស បើ P−W មានតម្លៃតូច។ អ្នកអាចហាត់ដោះស្រាយបញ្ហាបែបនេះបាននៅក្នុងកម្រិតទី ២ ។
-
ដោយជ្រើសរើស M=0 ជាផ្ចិតការេ នោះគ្រប់ជួរទាំងអស់ដែលកាត់តាមផ្ចិតអាចបំពេញបានយ៉ាងងាយស្រួលដោយដាក់ចំនួនដែលផ្ទុយគ្នាដើម្បីបានផលបូកតាមជួរស្មើ 0 ។ ចំពោះចំនួនដែលនៅសល់ គេគ្រាន់តែធ្វើផលដកឬផលបូកនៃពីរចំនួនដែលនៅក្នុងជួរនោះ។
-
យើងបានរៀនអំពីវិធីសាស្រ្តទូទៅមួយសម្រាប់ដោះស្រាយបញ្ហាគណិតវិទ្យាដ៏ពិបាកមួយ(នៅទីនេះគឺការរកការេវេទមន្ត ដែលទូទៅបំផុត) ដែលមានភាពឆ្លុះ(បម្លែងវិលនិងបម្លែងឆ្លុះ)និងដំណោះស្រាយពិសេសមួយ(ការេវេទមន្ត (11)) ដែលមិនមានភាពឆ្លុះទាំងនេះ(ការេ(11)គ្មានបម្លែងវិលទេ) ដូចនេះនៅពេលគេអនុវត្តបម្លែង ដំណោះស្រាយពិសេសមួយនឹងត្រូវបានបង្កើតឡើង (ការេ (11)បម្លែងវិលជាការេ (12))
ជាងនេះទៅទៀត យើងឃើញពីរបៀបដើម្បីបានដំណោះស្រាយទូទៅនៃបញ្ហារបស់វត្ថុលីនីអ៊ែរដោយការបូកពហុគុណនៃសំណុំពេញលេញ នៃដំណោះស្រាយពិសេសមួយ (ការេវេទមន្តនីមួយៗអាចសរសេរជាផលបូកនៃពហុគុណនៃ(7), (11) និង(12) )។
ឥឡូវអ្នកអាចឈ្នះហ្គេមការេវេទមន្តបានយ៉ាងឆាប់រហ័ស... និយាយត្រង់ៗ!
Follow ឬ subscribe សម្រាប់ updates: